GC Life ក្នុងកម្មវិធីមហោស្រពពិព័រណ៍វិទ្យាសាស្រ្តកម្ពុជាប្រចាំឆ្នាំលើកទី17
ទិដ្ឋភាពនៃការចូលរួមលេងហ្គេមយ៉ាងសប្បាយរីករាយជាមួយប្អូនៗសិស្សានុសិស្សយ៉ាងច្រើនកុះករ នៅស្តង់ GC Life ក្នុងកម្មវិធីមហោស្រពពិព័រណ៍វិទ្យាសាស្រ្តកម្ពុជាប្រចាំឆ្នាំលើកទី17 នៅថ្ងៃទី 24 និង 25 ខែកុម្ភៈ ឆ្នាំ2023។
ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត GC Life ពិតជាមានសេចក្តីសោមនស្សរីករាយក្នុងការរួមចំណែកចែករំលែកក្តីស្រលាញ់ ក៏ដូចជាលើកទឹកចិត្តចំពោះគំនិតច្នៃប្រឌិតអំពី ស្ទែម របស់សិស្សានុសិស្សទាំងអស់។
ទន្ទឹមនឹងនេះ យើងក៏សូមថ្លែងអំណរគុណចំពោះប្អូនៗសិស្សានុសិស្ស និងអតិថិជនទាំងអស់ដែលបានមកលេងហ្គេមកំសាន្តនៅស្តង់ GC Life ផងដែរ។