កម្មវិធីផ្តិតបាតដៃរបស់ GC Life
ពេលវេលាដ៏រីករាយក្នុងកម្មវិធីផ្តិតបាតដៃរបស់ក្រុមហ៊ុន GC Life ដែលមានការចូលរួមដោយប្រធានក្រុមប្រឹក្សាភិបាល លោក Lao Chio Seng និងនាយកប្រតិបត្តិ លោក Michael Tee រួមជាមួយថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់នៃក្រុមហ៊ុន នៅថ្ងៃទី 16 ខែ មីនា ឆ្នាំ 2023។ គោលបំណងនៃការធ្វើកម្មវិធីនេះឡើងគឺ ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តក្នុងការសម្រេចឲ្យបាននូវចក្ខុវិស័យរបស់យើងគឺការធ្វើអោយជីវិតមនុស្សគ្រប់រូបកាន់តែប្រសើរឡើងតាមរយៈការបំពេញបេសកកម្ម និងការប្រកាន់ខ្ជាប់នូវគុណតម្លៃរបស់យើង។
ផ្ទាំងផ្តិតបាតដៃដ៏មានអត្តន័យមួយនេះនឹងត្រូវដាក់តាំងនៅក្នុងអគារ GC Life របស់យើងដើម្បីទុកជាការរំលឹកមួយដ៏ល្អសម្រាប់ក្រុមគ្រួសារ GC Life ទាំងអស់។