- អគារ C ផ្លូវលេខ ១៦៩ សង្កាត់វាលវង់ ភ្នំពេញ
- service@gc-life.com.kh
- 023 989 218 / 098 989 218
ជីស៊ី ឡាយហ្វ៍ គឺជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជា ដែលក្រុមអ្នកជំនាញជាច្រើនមកពីបណ្តាប្រទេសនានាជុំវិញពិភពលោក។ ចាប់តាំងពីការបង្កើតឡើងនៅឆ្នាំ ២០១៧មក ក្រុមហ៊ុន ជីស៊ី ឡាយហ្វ៍ មានបេសកកម្មចម្បងមួយគឺការធ្វើឱ្យជីវិតមនុស្សគ្រប់រូបកាន់តែប្រសើរឡើង ដោយផ្តើមអភិវឌ្ឍន៍ផលិតផលធានារ៉ាប់រងអាយុជីវិតដែលមានភាពបត់បែន និងទាក់ទាញ ព្រមទាំងតម្រូវតាមបទពិសោធន៍អតិថិជននៅគ្រប់ទិដ្ឋភាព។
កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២ កន្លងទៅនេះ ក្រុមហ៊ុន GC Life បានប្រារព្ធកម្មវិធីសម្ពោធដាក់លក់ជាផ្លូវការនូវផលិតផលធានារ៉ាប់រងអាយុជីវិតថ្មីមួយដែលមានឈ្មោះថាគម្រោង “GC អនាគតបុត្រធីតា” (អង់គ្លេស៖ GC Scholar)។
ក្រុមហ៊ុន GC Life នាំយកនូវបទពិសោធន៍ផលិតផលធានារ៉ាប់រងថ្មីដល់ឪពុកម្តាយគ្រប់រូបក្នុងការរៀបចំផែនការការពារហិរញ្ញវត្ថុសម្រាប់ការសិក្សារបស់កូនៗ ព្រមទាំងជួយសម្រួលដល់បន្ទុកក្នុងការចំណាយលើថ្លៃសិក្សាតាមដំណាក់កាលនីមួយៗផងដែរ។ ផលិតផលនេះផ្តោតសំខាន់ទៅលើការការពារអនាគតការសិក្សារបស់បុត្រធីតា តាំងពីថ្នាក់អនុវិទ្យាល័យរហូតដល់បញ្ចប់ថ្នាក់ឧត្តមសិក្សា។ រឹតតែពិសេសទៀតនោះ កញ្ចប់គម្រោង “GC អនាគតបុត្រធីតា” ផ្តល់នូវការការពារយ៉ាងពិសេសលើជំងឺធ្ងន់ធ្ងរជាច្រើនប្រភេទសម្រាប់កុមារ ដែលមិនធ្លាប់មានពីមុនមកនៅក្នុងទីផ្សារធានារ៉ាប់រងអាយុជីវិតនៃប្រទេសកម្ពុជា។
ក្រុមហ៊ុន GC Life បានយល់ច្បាស់ពីក្តីបារម្មណ៍របស់ឪពុកម្តាយ ចំពោះអនាគតការសិក្សារបស់កូនៗ ជាពិសេសក្នុងករណីដែលពួកគាត់មិនអាចបន្តនៅក្បែរ ឬបាត់បង់សមត្ថភាពក្នុងការរកចំណូលផ្គត់ផ្គង់គ្រួសារដោយប្រការណាមួយ។ កញ្ចប់គម្រោង “GC អនាគតបុត្រធីតា” គឺជាជម្រើសដ៏ល្អបំផុតមួយដើម្បីធានាឱ្យបាននូវការសម្រេចក្តីបំណងរបស់ឪពុកម្តាយក្នុងការផ្តល់នូវការសិក្សាដ៏ពេញលេញ និងល្អប្រសើរសម្រាប់កូនៗ។
ឆ្លៀតក្នុងឱកាសនេះ យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអតិថិជនទាំងអស់ដែលតែងតែផ្តល់ទំនុកចិត្ត និងភាពជឿជាក់មកលើក្រុមហ៊ុន GC Life។
សម្រាប់ព័ត៌មានលម្អិតអំពីផលិតផលខាងលើនេះ សូមទាក់ទងមកយើងខ្ញុំតាមរយៈលេខទូរស័ព្ទ៖
023 989 218 / 023 989 219 / 098 989 218 ឬ គេហទំព័រហ្វេសបុក GC Life Insurance ឬ គេហទំព័រ https://www.gc-life.com.kh/kh/gc-scholar