ពិធីចុះហត្ថលេខាភាពជាដៃគូចែកចាយសេវាធានារ៉ាប់រងអាយុជីវិតរវាងក្រុមហ៊ុន GC Life និងក្រុមហ៊ុន ALPHA Insurance Brokers Cambodia

នៅថ្ងៃច័ន្ទ ទី ១៧ ខែ មករា ឆ្នាំ ២០២២ នេះ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត GC Life បានចុះហត្ថលេខាភាពជាដៃគូផ្លូវការជាមួយក្រុមហ៊ុន ALPHA Insurance Brokers Cambodia ដើម្បីផ្ដល់នូវផលិតផលធានារ៉ាប់រងអាយុជីវិតដល់ប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជា។ យើងពិតជាមានកិត្តិយស និងសេចក្តីសោមន្សរីករាយក្នុងការចាប់ដៃគូជាមួយក្រុមហ៊ុន ALPHA ដើម្បីជួយដល់ប្រជាពលរដ្ឋទាំងឡាយសម្រេចនូវក្តីសុបិនរបស់ខ្លួន ដោយក្លាយជាផ្នែកមួយនៃផែនការហិរញ្ញវត្ថុរបស់ពួកគេ។





