

ជីស៊ី ឡាយហ្វ៍ គឺជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជា ដែលក្រុមអ្នកជំនាញជាច្រើនមកពីបណ្តាប្រទេសនានាជុំវិញពិភពលោក។ ចាប់តាំងពីការបង្កើតឡើងនៅឆ្នាំ ២០១៧មក ក្រុមហ៊ុន ជីស៊ី ឡាយហ្វ៍ មានបេសកកម្មចម្បងមួយគឺការធ្វើឱ្យជីវិតមនុស្សគ្រប់រូបកាន់តែប្រសើរឡើង ដោយផ្តើមអភិវឌ្ឍន៍ផលិតផលធានារ៉ាប់រងអាយុជីវិតដែលមានភាពបត់បែន និងទាក់ទាញ ព្រមទាំងតម្រូវតាមបទពិសោធន៍អតិថិជននៅគ្រប់ទិដ្ឋភាព។
អបអរសាទរពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ជីស៊ី ឡាយហ្វ៍ 🤝 សាលាអន្តរជាតិអាស៊ាន និង សាលារៀន ខេមវីសឌឹម។
ពិធីចុះហត្ថលេខានេះបានប្រព្រឹត្តិឡើង នៅថ្ងៃទី13 ខែកុម្ភៈ ធ្នាំ2025 ក្រោមការអញ្ជើញចូលរួមពីសំណាក់ លោកស្រី Lao Choi Ian អគ្គនាយិកានៃក្រុមហ៊ុន ជីស៊ី ឡាយហ្វ៍ និងលោកស្រី ពៅ កន្និដ្ឋា ប្រធានការិយាល័យចំណេះទូទៅភាសាអង់គ្លេសនៃសាលាអន្តរជាតិអាស៊ាន និងជានាយិការងនៃសាលារៀន ខេមវីសឌឹម ព្រមទាំងគណៈគ្រប់គ្រងនៃស្ថាប័នទាំងបី ក្នុងគោលបំណងដើម្បីពង្រឹងកិច្ចសហការរវាងស្ថាប័ន និងរួមគ្នាលើកស្ទួយវិស័យអប់រំក្នុងប្រទេសកម្ពុជា។