

ជីស៊ី ឡាយហ្វ៍ គឺជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជា ដែលក្រុមអ្នកជំនាញជាច្រើនមកពីបណ្តាប្រទេសនានាជុំវិញពិភពលោក។ ចាប់តាំងពីការបង្កើតឡើងនៅឆ្នាំ ២០១៧មក ក្រុមហ៊ុន ជីស៊ី ឡាយហ្វ៍ មានបេសកកម្មចម្បងមួយគឺការធ្វើឱ្យជីវិតមនុស្សគ្រប់រូបកាន់តែប្រសើរឡើង ដោយផ្តើមអភិវឌ្ឍន៍ផលិតផលធានារ៉ាប់រងអាយុជីវិតដែលមានភាពបត់បែន និងទាក់ទាញ ព្រមទាំងតម្រូវតាមបទពិសោធន៍អតិថិជននៅគ្រប់ទិដ្ឋភាព។
អបអរសាទរពិធីចុះអនុស្សរណៈយោគយល់គ្នារវាង ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ជីស៊ី ឡាយហ្វ៍ និងសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ ដែលធ្វើឡើងនៅថ្ងៃទី 13 ខែ មករា ឆ្នាំ 2025 ក្រោមការអញ្ជើញចូលរួមពីសំណាក់ លោកស្រី Lao Choi Ian អគ្គនាយិកានៃក្រុមហ៊ុន ជីស៊ី ឡាយហ្វ៍ និងលោក Michael Wilde នាយកប្រតិបត្តិនៃសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ ព្រមទាំងគណៈគ្រប់គ្រងនៃស្ថាប័នទាំងពីរ ក្នុងគោលបំណងដើម្បីពង្រឹងកិច្ចសហការរវាងស្ថាប័នទាំងពីរ និងរួមគ្នាលើកស្ទួយវិស័យអប់រំក្នុងប្រទេសកម្ពុជា។