GC Awesome Night
នៅល្ងាចថ្ងៃសុក្រ ទី01 ខែធ្នូ ឆ្នាំ2023 ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត GC Life បានរៀបចំនូវកម្មវិធី GC Awesome Night 🪩✨ ក្នុងគោលបំណងដើម្បីបង្កើនចំណងមិត្តភាពរវាងបុគ្គលិកទាំងអស់អោយកាន់តែស្និទ្ធស្នាលរវាងគ្នានឹងគ្នា🤝។ លើសពីនេះទៅទៀត ក្រុមហ៊ុនក៏បានអញ្ជើញក្រុមគ្រួសារ និងមិត្តភក្តិរបស់បុគ្គលិកមកចូលរួមកម្សាន្តក្នុងកម្មវិធីនេះផងដែរ ដើម្បីជាការថ្លែងអំណរគុណដល់ពួកគាត់ដែលតែងតែលើកទឹកចិត្ត និងអនុញ្ញាតដល់ក្រុមគ្រួសាររបស់ខ្លួនមកបំពេញការងារជាមួយក្រុមហ៊ុន។


កម្មវិធី GC Awesome Night នេះបានប្រព្រឹត្តឡើងនៅលើកប៉ាល់ទេសចរណ៍ លើដងទន្លេចតុមុខ 🚢 ដែលផ្តល់នូវបទពិសោធន៍ដ៏ពិសេស និងគួរឱ្យចាប់អារម្មណ៍😍។ ជាមួយនឹងទិដ្ឋភាពដ៏ស្រស់ស្អាត សកម្មភាពកម្សាន្តដ៏សប្បាយរីករាយ និងម្ហូបអាហារដ៏ឆ្ងាញ់ពិសារ បានធ្វើឲ្យកម្មវិធី GC Awesome Night ក្លាយជាកម្មវិធីដែលលើសពីកម្មវិធីជួបជុំរវាងក្រុមការងារធម្មតា និង បានបន្សល់ទុកនូវអនុស្សាវរីយដ៏ល្អៗ 🥰💖ដល់ GC Enrichers និងក្រុមគ្រួសារដែលបានអញ្ជើញចូលរួមទាំងអស់គ្នា។





