- អគារ C ផ្លូវលេខ ១៦៩ សង្កាត់វាលវង់ ភ្នំពេញ
- service@gc-life.com.kh
- 023 989 218 / 098 989 218
ជីស៊ី ឡាយហ្វ៍ គឺជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជា ដែលក្រុមអ្នកជំនាញជាច្រើនមកពីបណ្តាប្រទេសនានាជុំវិញពិភពលោក។ ចាប់តាំងពីការបង្កើតឡើងនៅឆ្នាំ ២០១៧មក ក្រុមហ៊ុន ជីស៊ី ឡាយហ្វ៍ មានបេសកកម្មចម្បងមួយគឺការធ្វើឱ្យជីវិតមនុស្សគ្រប់រូបកាន់តែប្រសើរឡើង ដោយផ្តើមអភិវឌ្ឍន៍ផលិតផលធានារ៉ាប់រងអាយុជីវិតដែលមានភាពបត់បែន និងទាក់ទាញ ព្រមទាំងតម្រូវតាមបទពិសោធន៍អតិថិជននៅគ្រប់ទិដ្ឋភាព។
បន្ទាប់ពីការដាក់សម្ពោធជាផ្លូវការនៃគម្រោង “ជីស៊ីសហគមន៍រុងរឿង” របស់ក្រុមហ៊ុន GC Life ដែលបានប្រារព្ធធ្វើនៅថ្ងៃពុធ ទី២៧ ខែកញ្ញា ឆ្នាំ២០២៣ រួចមក រថយន្ត “ជីស៊ីសហគមន៍រុងរឿង” បានធ្វើការបង្ហាញខ្លួននៅលើដងផ្លូវនៃរាជធានីភ្នំពេញ និងទីរួមខេត្តតាខ្មៅ ហើយក៏បានឆ្ពោះដំណើរបន្តទៅកាន់គោលដៅនៅតាមបណ្ដាលខេត្តទាំងប្រាំពីរ ដែលរួមមានដូចជា ខេត្តកំពត កែប ព្រះសីហនុ កំពង់ចាម ត្បូងឃ្មុំ ក្រចេះ និង ខេត្តមណ្ឌលគិរី។
គម្រោង “ជីស៊ីសហគមន៍រុងរឿង” ត្រូវបានបង្កើតឡើងក្នុងគោលបំណងចូលរួមចំណែកជួយដល់សង្គម និងធ្វើឲ្យសហគមន៍របស់យើងកាន់តែប្រសើរឡើងតាមរយៈសកម្មភាពជាច្រើនដែលផ្ដោតជាសំខាន់លើការអប់រំ បរិស្ថាន សុខភាព និងចំណេះដឹងផ្នែកហិរញ្ញវត្ថុ។ គម្រោងនេះ បានបង្ហាញឲ្យឃើញពីការប្ដេជ្ញាចិត្តដ៏មោះមុតរបស់ក្រុមហ៊ុន GC Life ក្នុងនាមជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដែលមានទំនួលខុសត្រូវខ្ពស់ចំពោះសង្គម។
រថយន្តចល័ត GCSR របស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត GC Life បានពាំនាំចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងធានារ៉ាប់រង ព្រមទាំងសកម្មភាពកម្សាន្តជាច្រើនទៅកាន់ប្រជាពលរដ្ឋនៅតាមបណ្ដាលខេត្តខាងលើ។