- អគារ C ផ្លូវលេខ ១៦៩ សង្កាត់វាលវង់ ភ្នំពេញ
- service@gc-life.com.kh
- 023 989 218 / 098 989 218
ជីស៊ី ឡាយហ្វ៍ គឺជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជា ដែលក្រុមអ្នកជំនាញជាច្រើនមកពីបណ្តាប្រទេសនានាជុំវិញពិភពលោក។ ចាប់តាំងពីការបង្កើតឡើងនៅឆ្នាំ ២០១៧មក ក្រុមហ៊ុន ជីស៊ី ឡាយហ្វ៍ មានបេសកកម្មចម្បងមួយគឺការធ្វើឱ្យជីវិតមនុស្សគ្រប់រូបកាន់តែប្រសើរឡើង ដោយផ្តើមអភិវឌ្ឍន៍ផលិតផលធានារ៉ាប់រងអាយុជីវិតដែលមានភាពបត់បែន និងទាក់ទាញ ព្រមទាំងតម្រូវតាមបទពិសោធន៍អតិថិជននៅគ្រប់ទិដ្ឋភាព។
អបអរសាទរពិធីសម្ពោធជាផ្លូវការនៃគម្រោង “ជីស៊ីសហគមន៍រុងរឿង” របស់ក្រុមហ៊ុន GC Life ដែលបានប្រារព្ធធ្វើនៅថ្ងៃពុធ ទី២៧ ខែកញ្ញា ឆ្នាំ២០២៣។
យើងខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយ និងសូមថ្លែងអំណរគុណចំពោះវត្តមានរបស់លោក ទូច ម៉េងឡេង ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទីផ្សារ នៃនិយ័តករធានារ៉ាប់រងកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជា ឯកឧត្តមបណ្ឌិត ជីវ រដ្ឋា អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីអភិវឌ្ឍយុវជន លោក ហ៊ុយ វ៉ាថារ៉ូ ប្រធានសមាគមធានារ៉ាប់រងកម្ពុជា និងវត្តមានរបស់ភ្ញៀវកិត្តិយសទាំងអស់នាព្រឹកនេះ។
គម្រោង “ជីស៊ីសហគមន៍រុងរឿង” ត្រូវបានបង្កើតឡើងក្នុងគោលបំណងចូលរួមចំណែកជួយដល់សង្គម និងធ្វើឲ្យសហគមន៍របស់យើងកាន់តែប្រសើរឡើងតាមរយៈសកម្មភាពជាច្រើនដែលផ្តោតជាសំខាន់លើការអប់រំ បរិស្ថាន សុខភាព និងចំណេះដឹងផ្នែកហិរញ្ញវត្ថុ។ គម្រោងនេះ បានបង្ហាញឲ្យឃើញពីការប្តេជ្ញាចិត្តដ៏មោះមុតរបស់ក្រុមហ៊ុន GC Life ក្នុងនាមជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដែលមានទំនួលខុសត្រូវខ្ពស់ចំពោះសង្គម។
នៅក្នុងគោលបំណងនេះ ក្រុមហ៊ុន GC Life បានសម្ពោធរថយន្ត “ជីស៊ីសហគមន៍រុងរឿង” ថ្មីមួយរបស់ខ្លួន ដែលបំពាក់ដោយសម្ភារៈទំនើបៗ និងសំបូរបែប ដើម្បីជាមធ្យោបាយបម្រើដល់ការអនុវត្តនូវសកម្មភាពសង្គមផ្សេងៗតាមរយៈគម្រោង “ជីស៊ីសហគមន៍រុងរឿង” ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។
ក្នុងដំណាក់កាលដំបូង គម្រោង “ជីស៊ីសហគមន៍រុងរឿង” នឹងផ្តោតជាអាទិភាពលើខេត្តចំនួនប្រាំពីររួមមាន ខេត្តកំពត កែប ព្រះសីហនុ កំពង់ចាម ត្បូងឃ្មុំ ក្រចេះ និង មណ្ឌលគិរី ហើយដំណាក់កាលទី២ និងទី៣ យើងនឹងទៅដល់គ្រប់ខេត្តទាំងអស់នៃព្រះរាជាណាចក្រកម្ពុជា។
រថយន្ត “ជីស៊ីសហគមន៍រុងរឿង” រីករាយស្វាគមន៍ទទួលអ្នកទាំងអស់គ្នា!