- អគារ C ផ្លូវលេខ ១៦៩ សង្កាត់វាលវង់ ភ្នំពេញ
- service@gc-life.com.kh
- 023 989 218 / 098 989 218
ជីស៊ី ឡាយហ្វ៍ គឺជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជា ដែលក្រុមអ្នកជំនាញជាច្រើនមកពីបណ្តាប្រទេសនានាជុំវិញពិភពលោក។ ចាប់តាំងពីការបង្កើតឡើងនៅឆ្នាំ ២០១៧មក ក្រុមហ៊ុន ជីស៊ី ឡាយហ្វ៍ មានបេសកកម្មចម្បងមួយគឺការធ្វើឱ្យជីវិតមនុស្សគ្រប់រូបកាន់តែប្រសើរឡើង ដោយផ្តើមអភិវឌ្ឍន៍ផលិតផលធានារ៉ាប់រងអាយុជីវិតដែលមានភាពបត់បែន និងទាក់ទាញ ព្រមទាំងតម្រូវតាមបទពិសោធន៍អតិថិជននៅគ្រប់ទិដ្ឋភាព។
ពិធីចុះអនុស្សរណៈយោគយល់គ្នាស្តីពីការផ្តល់សេវាសុខាភិបាល រវាងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត GC Life និង Orienda International Hospital – មន្ទីរពេទ្យអន្តរជាតិ អរៀនដា ដែលធ្វើឡើងនៅថ្ងៃទី09 ខែកញ្ញា ឆ្នាំ2023។
ពិធីចុះអនុស្សរណៈយោគយល់គ្នានេះ មានការអញ្ជើញចូលរួមដោយលោក Michael Tee នាយកប្រតិបត្តិនៃក្រុមហ៊ុន GC Life និងលោក ឆូយ ពិសាល នាយកផ្នែកអភិវឌ្ឍន៍អាជីវកម្ម និងទីផ្សារ ព្រមទាំងថ្នាក់ដឹកនាំ បុគ្គលិករបស់ក្រុមហ៊ុន GC Life និងគណៈគ្រប់គ្រងនៃមន្ទីរពេទ្យអន្តរជាតិអរៀនដា។ ក្រោយកិច្ចបញ្ចប់នៃពិធីចុះអនុស្សរណៈយោគយល់គ្នានេះ គណៈគ្រប់គ្រងរបស់មន្ទីរពេទ្យអន្តរជាតិអរៀនដា បានអញ្ជើញថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់របស់ក្រុមហ៊ុន GC Life ធ្វើដំណើរទស្សនកិច្ចក្នុងមន្ទីរពេទ្យអន្តរជាតិអរៀនដា ជាមួយនឹងការធ្វើបទបង្ហាញអំពីសេវាកម្ម និងបរិក្ខារក្នុងមន្ទីរពេទ្យ។