- អគារ C ផ្លូវលេខ ១៦៩ សង្កាត់វាលវង់ ភ្នំពេញ
- service@gc-life.com.kh
- 023 989 218 / 098 989 218
ជីស៊ី ឡាយហ្វ៍ គឺជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជា ដែលក្រុមអ្នកជំនាញជាច្រើនមកពីបណ្តាប្រទេសនានាជុំវិញពិភពលោក។ ចាប់តាំងពីការបង្កើតឡើងនៅឆ្នាំ ២០១៧មក ក្រុមហ៊ុន ជីស៊ី ឡាយហ្វ៍ មានបេសកកម្មចម្បងមួយគឺការធ្វើឱ្យជីវិតមនុស្សគ្រប់រូបកាន់តែប្រសើរឡើង ដោយផ្តើមអភិវឌ្ឍន៍ផលិតផលធានារ៉ាប់រងអាយុជីវិតដែលមានភាពបត់បែន និងទាក់ទាញ ព្រមទាំងតម្រូវតាមបទពិសោធន៍អតិថិជននៅគ្រប់ទិដ្ឋភាព។
កម្មវិធី “MHExchange” ដែលជាសិក្ខាសាលាវេជ្ជសាស្រ្តដែលរៀបចំឡើងដោយក្រុមហ៊ុន GC Life និងក្រុមប្រឹក្សាទេសចរណ៍សុខភាពម៉ាឡេស៊ី (MHTC) នៅថ្ងៃទី 03 ខែកញ្ញា ឆ្នាំ2023 នៅអគារ GC Life ដោយមានការចូលរួមពីសំណាក់គ្លីនិក និងមន្ទីរពេទ្យដៃគូទូទាំងប្រទេស។
ក្នុងសិក្ខាសាលានេះដែរ ក្រុមប្រឹក្សាទេសចរណ៍សុខភាពម៉ាឡេស៊ី – Malaysia Healthcare Travel Council (MHTC) ក៏បានចែករំលែកនូវចំណេះដឹង និងបទពិសោធន៍វេជ្ជសាស្រ្តជាច្រើនដែលទាក់ទងនឹងជំងឺមហារីក ជំងឺបែកបាក់ឆ្អឹង និងសន្លាក់ និងជំងឺបេះដូងផងដែរ។
ឆ្លៀតក្នុងឱកាសនេះក្រុមហ៊ុន GC Life សូមថ្លែងអំណរគុណចំពោះវត្តមានរបស់ភ្ញៀវកិត្តិយសទាំងអស់ដែលបានអញ្ជើញចូលរួម និង ញ៉ាំងបរិយាកាសឱ្យកាន់តែមានភាពវិសេសវិសាល។