- អគារ C ផ្លូវលេខ ១៦៩ សង្កាត់វាលវង់ ភ្នំពេញ
- service@gc-life.com.kh
- 023 989 218 / 098 989 218
GC Life គឺជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជា ដែលក្រុមអ្នកជំនាញជាច្រើនមកពីបណ្តាប្រទេសនានាជុំវិញពិភពលោក។ ចាប់តាំងពីការបង្កើតឡើងនៅឆ្នាំ ២០១៧ ក្រុមហ៊ុន GC Life មានបេសកកម្មចម្បងមួយគឺធ្វើឱ្យជីវិតមនុស្សគ្រប់រូបកាន់តែប្រសើរឡើង ដោយផ្តើមអភិវឌ្ឍន៍ផលិតផលធានារ៉ាប់រងអាយុជីវិតដែលមានភាពបត់បែន និងទាក់ទាញ ព្រមទាំងតម្រូវតាមបទពិសោធន៍អតិថិជននៅ គ្រប់ទិដ្ឋភាព។
នៅថ្ងៃទី15 ខែកញ្ញា ឆ្នាំ2022នេះ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត GC Lifeបានប្រារព្ធពិធីសម្ពោធនូវអគារទីស្នាក់ការកណ្តាលថ្មីរបស់ខ្លួន ដែលមានទីតាំងស្ថិតនៅចំកណ្តាលរាជធានីភ្នំពេញ។ ទីតាំងថ្មីនេះត្រូវបានជ្រើសរើសឡើងដើម្បីផ្តល់ភាពងាយស្រួលក្នុងការពង្រីកអាជីវកម្ម និងក្រុមការងាររបស់ក្រុមហ៊ុន។ ទីតាំងថ្មីនេះត្រូវបានរចនាឡើងយ៉ាងទំនើប ដោយផ្តោតសំខាន់លើការសហការ និងសុខុមាលភាពរបស់បុគ្គលិក ដើម្បីផ្តល់នូវសេវាកម្មកាន់តែល្អប្រសើរដល់ប្រជាជនកម្ពុជាគ្រប់រូប។
លោក Michael Tee នាយកប្រតិបត្តិនៃក្រុមហ៊ុន GC Life បានថ្លែងថា “អាជីវកម្មធានារ៉ាប់រងអាយុជីវិត គឺជាការវិនិយោគទុនរយៈពេលវែងដែលតម្រូវឲ្យមានការប្តេជ្ញាចិត្តខ្ពស់ ក៏ដូចជាការគាំទ្រយ៉ាងខ្លាំងក្លាពីភាគីពាក់ព័ន្ធទាំងឡាយក្នុងការបង្កើតទំនាក់ទំនងដ៏ល្អប្រសើរជាមួយអតិថិជនរបស់យើង។ ការបើកសម្ពោធអគារទីស្នាក់ការកណ្តាលថ្មីរបស់ក្រុមហ៊ុននៅថ្ងៃនេះ បញ្ជាក់អំពីការប្តេជ្ញាចិត្តរយៈពេលវែងរបស់ក្រុមហ៊ុននៅក្នុងព្រះរាជាណាចក្រកម្ពុជា និងបង្ហាញឲ្យឃើញអំពីយុទ្ធសាស្រ្តក្នុងការពង្រីកអាជីវកម្មរបស់ក្រុមហ៊ុន ដើម្បីផ្តល់ជូននូវផលិតផល និងសេវាកម្មដ៏ល្អបំផុតនៅលើទីផ្សារ ក៏ដូចជាបម្រើដល់ប្រជាជនកម្ពុជាឱ្យកាន់តែល្អប្រសើរផងដែរ”។
បន្ថែមពីនេះ ឯកឧត្តម ប៊ូ ច័ន្ទភីរូ អគ្គនាយក នៃនិយ័តករធានារ៉ាប់រងកម្ពុជា ក៏បានបញ្ជាក់ផងដែរថា “វិស័យធានារ៉ាប់រងនៅព្រះរាជាណាចក្រកម្ពុជា មានការរីកចម្រើនគួរអោយកត់សម្គាល់នៅក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយនេះជាមួយនឹងអត្រាកំណើនជាមធ្យមប្រចាំឆ្នាំ ២០% ជាពិសេស ទីផ្សារធានារ៉ាប់រងអាយុជីវិត ក៏បានសម្រេចបាននូវលទ្ធផលដ៏គួរឱ្យភ្ញាក់ផ្អើល ដែលបានរួមចំណែកយ៉ាងខ្លាំងដល់ការរីកចម្រើននៃវិស័យធានារ៉ាប់រងនៅកម្ពុជា។ ក្រុមហ៊ុន GC Life មានទស្សនវិស័យច្បាស់លាស់ឆ្ពោះទៅរកការអភិវឌ្ឍ និងវឌ្ឍនភាពនៃទីផ្សារធានារ៉ាប់រងកម្ពុជា។ ”
ក្នុងការពង្រីកបណ្តាញចែកចាយ និងបង្កើនល្បឿនបច្ចេកវិទ្យាឌីជីថលនីយកម្មរបស់ខ្លួន ក្រុមហ៊ុន GC Life ក៏បានដាក់ដំណើរការផលិតផលធានារ៉ាប់រងអាយុជីវិតឌីជីថលដំបូងរបស់ខ្លួនគឺផលិតផល “GC ពហុគាំពារ” នៅក្នុងថ្ងៃតែមួយនឹងការសម្ពោធអគារទីស្នាក់ការកណ្តាលថ្មីនេះ។ គួរបញ្ជាក់ផងដែរថា ផលិតផល “GC ពហុគាំពារ” គឺជាផលិតផលធានារ៉ាប់រងអាយុជីវិត រយៈពេល 5ឆ្នាំ ដែលផ្តល់ការការពាររហូតដល់ 400%នៃទឹកប្រាក់ត្រូវបានធានា ជាមួយនឹងការបង់បុព្វលាភធានារ៉ាប់រងដែលមានតម្លៃសមរម្យ។ ដំណើរការនៃការស្នើសុំធានារ៉ាប់រងតាមរយៈប្រព័ន្ធអនឡាញនេះមានភាព ងាយស្រួល និងឆាប់រហ័ស ដោយលោកអ្នកចំណាយពេលត្រឹមតែ10នាទី ក្នុងការបំពេញទម្រង់ស្នើសុំតាមទូរស័ព្ទដៃ លោកអ្នកនឹងអាចទទួលបានការការពារភ្លាមៗ។
សម្រាប់ព័ត៌មានបន្ថែមអំពីផលិតផល និងសេវាកម្មរបស់ក្រុមហ៊ុន GC Life លោកអ្នកអាចទាក់ទងតាមរយៈ