- អគារ C ផ្លូវលេខ ១៦៩ សង្កាត់វាលវង់ ភ្នំពេញ
- service@gc-life.com.kh
- 023 989 218 / 098 989 218
ជីស៊ី ឡាយហ្វ៍ គឺជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជា ដែលក្រុមអ្នកជំនាញជាច្រើនមកពីបណ្តាប្រទេសនានាជុំវិញពិភពលោក។ ចាប់តាំងពីការបង្កើតឡើងនៅឆ្នាំ ២០១៧មក ក្រុមហ៊ុន ជីស៊ី ឡាយហ្វ៍ មានបេសកកម្មចម្បងមួយគឺការធ្វើឱ្យជីវិតមនុស្សគ្រប់រូបកាន់តែប្រសើរឡើង ដោយផ្តើមអភិវឌ្ឍន៍ផលិតផលធានារ៉ាប់រងអាយុជីវិតដែលមានភាពបត់បែន និងទាក់ទាញ ព្រមទាំងតម្រូវតាមបទពិសោធន៍អតិថិជននៅគ្រប់ទិដ្ឋភាព។
ពិធីចុះអនុស្សរណៈយោគយល់គ្នាស្តីអំពីការផ្តល់សេវាសុខភាព រវាង ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ជីស៊ី ឡាយហ្វ៍ និងមន្ទីរពេទ្យ អ៊ីនធ័រឃែរ ដែលធ្វើឡើងនៅថ្ងៃទី20 ខែវិច្ឆិកា ឆ្នាំ2024 ក្រោមការអញ្ជើញចូលរួមដោយលោក Henry Tham នាយកនាយកដ្ឋានប្រតិបត្តិការ នៃក្រុមហ៊ុន ជីស៊ី ឡាយហ្វ៍ និង លោក JASON HARRISON អ្នកគ្រប់គ្រងទូទៅនៃ មន្ទីរពេទ្យ អ៊ីនធ័រឃែរ ព្រមទាំងបុគ្គលិក និងគណៈគ្រប់គ្រងនៃស្ថាប័នទាំងពីរ។