កម្មវិធីបរិច្ចាគឈាម លើកទី 4
ថ្ងៃទី19 ខែតុលា ឆ្នាំ2024 ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ជីស៊ី ឡាយហ្វ៍ មានមោទកភាពជាខ្លាំងដែលបានរៀបចំកម្មវិធីបរិច្ចាគឈាមលើកទីបួនរបស់ខ្លួននៅរោងកុន Major Cineplex ផ្សារទំនើប Aeon Mall ភ្នំពេញ ដែលបង្ហាញអំពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនចំពោះសង្គម និងការយកចិត្តទុកដាក់លើការជួយសង្គ្រោះអាយុជីវិត។
កម្មវិធីបរិច្ចាគឈាមលើកទីបួននេះ មានការចូលរួមចុះឈ្មោះបរិច្ចាគពីសប្បុរសជនសរុប ចំនួន 520នាក់ និងប្រមូលបានឈាមសរុបចំនួន 485ប្លោក ដែលនេះជាចំនួនដ៏ច្រើនលើសពីការរំពឹងទុក។ សមិទ្ធិផលនេះបង្ហាញពីក្តីមេត្តា និងការប្តេជ្ញាចិត្តរួមគ្នារបស់សប្បុរសជនទាំងអស់។



ឆ្លៀតក្នុងឱកាសនេះ យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ សប្បុរសជនទាំងអស់សម្រាប់ការលះបង់ និងឆន្ទៈក្នុងការចូលរួមកម្មវិធីដ៏សំខាន់មួយនេះ ក៏ដូចជាសូមថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យនៃមជ្ឈមណ្ឌលជាតិផ្តល់ឈាម និងមូលនិធិឈាម នី មុនីនាថ សម្រាប់ការសហការរៀបចំដ៏មានអត្ថន័យនៅក្នុងកម្មវិធីនេះ។ ជាមួយគ្នា យើងនឹងអាចជួយសង្គ្រោះជីវិត និងជំរុញដល់អ្នកផ្សេងៗទៀតឲ្យចូលរួមបរិច្ចាគឈាមផងដែរ។



