- អគារ C ផ្លូវលេខ ១៦៩ សង្កាត់វាលវង់ ភ្នំពេញ
- service@gc-life.com.kh
- 023 989 218 / 098 989 218
GC Life គឺជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជា ដែលក្រុមអ្នកជំនាញជាច្រើនមកពីបណ្តាប្រទេសនានាជុំវិញពិភពលោក។ ចាប់តាំងពីការបង្កើតឡើងនៅឆ្នាំ ២០១៧ ក្រុមហ៊ុន GC Life មានបេសកកម្មចម្បងមួយគឺធ្វើឱ្យជីវិតមនុស្សគ្រប់រូបកាន់តែប្រសើរឡើង ដោយផ្តើមអភិវឌ្ឍន៍ផលិតផលធានារ៉ាប់រងអាយុជីវិតដែលមានភាពបត់បែន និងទាក់ទាញ ព្រមទាំងតម្រូវតាមបទពិសោធន៍អតិថិជននៅ គ្រប់ទិដ្ឋភាព។
សកម្មភាពទាំងស្រុងនៃដំណើរកម្សាន្តប្រចាំឆ្នាំរបស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត GC Life ដែលបានធ្វើការរៀបចំឡើងនៅ ឆ្នេរសុខសាន្ត នៃកោះរ៉ុង ខេត្តព្រះសីហនុ នាថ្ងៃទី 2-3-4 ខែមីនា ឆ្នាំ2024 ក្នុងគោលបំណងដើម្បីពង្រឹងនូវចំណងមិត្តភាព និងសាមគ្គីភាពរបស់បុគ្គលិកគ្រប់ជាន់ថ្នាក់ ដែលបង្កើតនូវភាពសប្បាយរីករាយ ការចងចាំល្អៗ និងស្មារតីធ្វើការជាក្រុមតាមរយៈការលេងហ្គេម (Team Building) ការបរិភោគអាហារឆ្ងាញ់ៗជាមួយគ្នា និងសកម្មភាពជាច្រើនទៀត ជាពិសេសជាងនេះទៅទៀតគឺការចែកជូននូវពានរង្វាន់ និងប្រាក់លើកទឹកចិត្តជូនទៅកាន់បុគ្គលិកដែលបានបម្រើការអស់រយៈពេល 3 និង5ឆ្នាំផងដែរ។
ទន្ទឹមនឹងនេះដែរក្រុមហ៊ុន GC Life ក៏បានប្រារព្ធពិធីអបអរសាទរខួប 6ឆ្នាំរបស់ក្រុមហ៊ុននៃការរួមគ្នាធ្វើឲ្យជីវិតកាន់តែប្រសើរឡើងដែលផ្តោតសំខាន់ទៅលើការការពារសុខភាព និងហិរញ្ញវត្ថុរបស់ប្រជាជនកម្ពុជា។