- អគារ C ផ្លូវលេខ ១៦៩ សង្កាត់វាលវង់ ភ្នំពេញ
- service@gc-life.com.kh
- 023 989 218 / 098 989 218
ជីស៊ី ឡាយហ្វ៍ គឺជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជា ដែលក្រុមអ្នកជំនាញជាច្រើនមកពីបណ្តាប្រទេសនានាជុំវិញពិភពលោក។ ចាប់តាំងពីការបង្កើតឡើងនៅឆ្នាំ ២០១៧មក ក្រុមហ៊ុន ជីស៊ី ឡាយហ្វ៍ មានបេសកកម្មចម្បងមួយគឺការធ្វើឱ្យជីវិតមនុស្សគ្រប់រូបកាន់តែប្រសើរឡើង ដោយផ្តើមអភិវឌ្ឍន៍ផលិតផលធានារ៉ាប់រងអាយុជីវិតដែលមានភាពបត់បែន និងទាក់ទាញ ព្រមទាំងតម្រូវតាមបទពិសោធន៍អតិថិជននៅគ្រប់ទិដ្ឋភាព។
កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៣ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត GC Life បានចុះអនុស្សារណៈយោគយល់គ្នាជាមួយ ក្រុមប្រឹក្សាទេសចរណ៍សុខភាពម៉ាឡេស៊ី Malaysia Healthcare Travel Council (MHTC) ក្នុងគោលបំណងដើម្បីលើកកម្ពស់គុណភាព និងភាពចម្រុះនៃសេវាកម្មវេជ្ជសាស្រ្ត និងសេវាថែទាំសុខភាព តាមរយៈបណ្តាញសេវាកម្មវេជ្ជសាស្រ្តជាច្រើនរបស់ MHTC នៅប្រទេសម៉ាឡេស៊ី ជូនអតិថិជនដែលបានទិញកញ្ចប់ធានារ៉ាប់រងបុគ្គល និងជាក្រុម របស់ក្រុមហ៊ុន GC Life ។
តាមរយៈកិច្ចសហប្រតិបត្តិការនេះ នឹងជួយជម្រុញឲ្យស្ថាប័នទាំងពីរសម្រេចបាននូវចក្ខុវិស័យក្នុងការជម្រុញ និងលើកស្ទួយជីវិតរបស់មនុស្សគ្រប់គ្នាឲ្យកាន់តែប្រសើរឡើង។
ស្របជាមួយគ្នានេះដែរ ស្ថាប័នទាំងពីរ នឹងបន្តធ្វើការសិក្សា និងពង្រីកកិច្ចសហប្រតិបត្តិការ និងសេវាកម្មដើម្បីជួយជម្រុញ និងលើកកម្ពស់ចំណេះដឹង និងអត្ថប្រយោជន៍ផ្នែកហិរញ្ញវត្ថុ ជូនទៅកាន់ប្រជាជនកម្ពុជា។