យុទ្ធនាការបរិច្ចាគឈាមលើកទី៣ របស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត GC Life
ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត GC Life សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សប្បុរសជនទាំងអស់ដែលបានបរិច្ចាគឈាមដោយស្ម័គ្រចិត្តក្នុងយុទ្ធនាការបរិច្ចាគឈាម “GC Blood Donation” 🩸 នៅថ្ងៃសៅរ៍ ទី17 ខែមិថុនា ឆ្នាំ2023នេះ ដែលជាយុទ្ធនាការបរិច្ចាគឈាមលើកទី៣ របស់ក្រុមហ៊ុន។


ក្នុងយុទ្ធនាការបរិច្ចាគឈាមនេះដែរ ក៏មានការចូលរួមពីដៃគូសហការរបស់ក្រុមហ៊ុនដូចជាសាលារៀន អារីហ្សូន (Arizon School) សាលាអន្តរជាតិ ហ្គ្រេនម៉ោន (Grand Mount International School) និងធនាគារពាណិជ្ជ ឈីហ្វ (Chief Bank) ដែលបានញុំាងឲ្យយុទ្ធនាការបរិច្ចាគឈាមនេះកាន់តែទទួលបានការស្ម័គ្រចិត្តចូលរួមកាន់តែច្រើនពីសាធារណៈជន។