- អគារ C ផ្លូវលេខ ១៦៩ សង្កាត់វាលវង់ ភ្នំពេញ
- service@gc-life.com.kh
- 023 989 218 / 098 989 218
ជីស៊ី ឡាយហ្វ៍ គឺជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជា ដែលក្រុមអ្នកជំនាញជាច្រើនមកពីបណ្តាប្រទេសនានាជុំវិញពិភពលោក។ ចាប់តាំងពីការបង្កើតឡើងនៅឆ្នាំ ២០១៧មក ក្រុមហ៊ុន ជីស៊ី ឡាយហ្វ៍ មានបេសកកម្មចម្បងមួយគឺការធ្វើឱ្យជីវិតមនុស្សគ្រប់រូបកាន់តែប្រសើរឡើង ដោយផ្តើមអភិវឌ្ឍន៍ផលិតផលធានារ៉ាប់រងអាយុជីវិតដែលមានភាពបត់បែន និងទាក់ទាញ ព្រមទាំងតម្រូវតាមបទពិសោធន៍អតិថិជននៅគ្រប់ទិដ្ឋភាព។
ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត GC Life បានរៀបចំយុទ្ធនាការបរិច្ចាគឈាម “GC Blood Donation” ជាលើកទីពីរនៅថ្ងៃសៅរ៍ ទី14 ខែមករា ឆ្នាំ2023 នៅអគារទីស្នាក់ការកណ្តាលផ្ទាល់របស់ក្រុមហ៊ុនដែលមានទីតាំងនៅទល់មុខវិទ្យាល័យបាក់ទូក។
យុទ្ធនាការបរិច្ចាគឈាមនេះជាផ្នែកមួយនៃការងារសង្គមរបស់យើងដោយផ្អែកលើចក្ខុវិស័យរបស់ក្រុមហ៊ុនដើម្បីក្លាយទៅជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេនៅក្នុងការលើកទឹកចិត្ត និងធ្វើឲ្យជីវិតប្រជាជនកម្ពុជាកាន់តែប្រសើរឡើង។
ការបរិច្ចាគឈាមដោយស្ម័គ្រចិត្តនេះមានការចូលរួមជាច្រើនពីសាធារណៈជន ក៏ដូចជាបុគ្គលិក ព្រមទាំងថ្នាក់ដឹកនាំផ្ទាល់នៃក្រុមហ៊ុន GC Life ផងដែរ។ នេះគឺជាការរួមចំណែកដ៏សំខាន់មួយដើម្បីជួយដល់សង្គមជាតិក្នុងសកម្មភាពមនុស្សធម៌ប្រកបដោយសុឆន្ទៈ ដើម្បីជួយសង្គ្រោះជីវិតអ្នកជំងឺជាច្រើន។