- វ័នផាក ផ្ទះលេខ A១២ ផ្លូវR៨ ភូមិ ១ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ
- 023 989 218 / 098 989 218
កំណត់សំអាង
កំណត់សំអាង
(ខ និងលក្ខខណ្ឌនៃការធានារ៉ាប់រងបណ្តោះអាសន្ន)
យោងតាមលក្ខខណ្ឌខាងក្រោមនេះ ក្រុមហ៊ុន ហ្គ្រេន ឆាយណា ឡាយហ្វ៍ អ៊ិនសួរេន ម.ក (“ក្រុមហ៊ុន”) ផ្តល់ជូននូវការធានារ៉ាប់រងបណ្តោះអាសន្នចំពោះអ្នកនឹងត្រូវបានធានារ៉ាប់រងសម្រាប់រយៈពេល ២១ (ម្ភៃមួយ) ថ្ងៃនៃថ្ងៃប្រតិទិន គិតចាប់ពីថ្ងៃទទួលពាក្យស្នើសុំធានារ៉ាប់រងជាមួយនឹងការបង់បុព្វលាភធានារ៉ាប់រងដំបូងបានគ្រប់ចំនួន។ នៅក្នុងករណីអ្នកនឹងត្រូវបានធានារ៉ាប់រងទទួលមរណភាពដោយគ្រោះថ្នាក់ជាយថាហេតុ ក្នុងកំឡុងពេលនៃការធានារ៉ាប់រងបណ្តោះអាសន្ននេះ អត្ថប្រយោជន៍ដែលមានចំនួនស្មើនឹង ២.៥០០ (ពីរពាន់ប្រាំរយ) ដុល្លារអាមេរិក ឬ ស្មើនឹងចំនួនទឹកប្រាក់ត្រូវបានធានារ៉ាប់រងរបស់ផលិតផលមូលដ្ឋាន ដោយយកទឹកប្រាក់ណាមួយដែលមានចំនួនតិចជាងគេ នឹងត្រូវផ្ដល់ជូន លើកលែងតែចំពោះផលិតផល “គម្រោងអនាគតក្តីសង្ឃឹមបុត្រធីតា” ដោយក្រុមហ៊ុននឹងផ្តល់ត្រឡប់ជូននូវបុព្វលាភធានារ៉ាប់រងដំបូងដែលបានបង់មកកាន់ក្រុមហ៊ុនវិញទាំងស្រុង។ ប្រសិនបើបុព្វលាភធានារ៉ាប់រងដំបូងដែលបានបង់មានចំនួនលើសពី ២.៥០០ (ពីរពាន់ប្រាំរយ) ដុល្លារអាមេរិក ក្រុមហ៊ុននឹងប្រគល់ត្រឡប់ជូនវិញនូវបុព្វលាភធានារ៉ាប់រងដំបូងទាំងអស់ ដោយពុំមានការប្រាក់ជាថ្នូរជំនួសការផ្តល់អត្ថប្រយោជន៍នៃការធានារ៉ាប់រង
បណ្តោះអាសន្ននេះ។ ទោះបីជាអ្នកនឹងត្រូវបានធានារ៉ាប់រងបានដាក់ពាក្យស្នើសុំធានារ៉ាប់រងច្រើនជាងមួយ ដែលមិនទាន់បានអនុម័ត អ្នកនឹងត្រូវបានធានារ៉ាប់រងនឹងទទួលបានការធានារ៉ាប់រងបណ្តោះអាសន្ន ដោយយោងតាមការធានារ៉ាប់រងបណ្តោះអាសន្នតែមួយប៉ុណ្ណោះ នៅពេលវេលាជាក់លាក់មួយ។ រយៈពេលនៃការធានារ៉ាប់រងបណ្តោះអាសន្ននេះអាចត្រូវបានពន្យារពេលបន្ថែម ទៅតាមឆន្ទានុសិទិ្ធតែមួយគត់របស់ក្រុមហ៊ុន។
មរណភាពដោយគ្រោះថ្នាក់ជាយថាហេតុ សំដៅដល់មរណភាពដែលកើតឡើងដោយផ្ទាល់ពីអំពើណាមួយដោយអចេតនា ភ្លាមៗ និងបង្កជាគ្រោះថ្នាក់ ដែលបណ្តាលមកពីកត្តាខាងក្រៅ មានលក្ខណៈហិង្សា មិនបានព្រៀងទុក និងដែលអាចមើលឃើញបាន ក្នុងកំឡុងពេលនៃការធានារ៉ាប់រងបណ្តោះអាសន្ននេះ។ អ្នកនឹងត្រូវបានធានារ៉ាប់រងនឹងមិនទទួលបានអត្ថប្រយោជន៍ ដែលមាននៅក្នុងការធានារ៉ាប់រងបណ្តោះអាសន្ននេះទេ ប្រសិនបើការទទួលមរណភាពរបស់អ្នកនឹងត្រូវបានធានារ៉ាប់រងបង្កឡើងដោយមូលហេតុដូចខាងក្រោម៖
ក) អត្តឃាត ទោះស្ថិតក្នុងស្ថានភាពផ្លូវចិត្តប្រក្រតី ឬមិនប្រក្រតីក៏ដោយ។
ខ) ការប្រើប្រាស់ថ្នាំញៀន ឬថ្នាំភ្ញោចអារម្មណ៍ ឬការសេពគ្រឿងស្រវឹងហួសកម្រិត ឬបើកបរយានជំនិះក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ឬរោគសញ្ញាផ្សេងៗដូចដែលបានកំណត់ដោយច្បាប់ដែលបានចូលជាធរមាន។
នៅក្នុងករណីពាក្យស្នើសុំធានារ៉ាប់រងត្រូវបានលុបចោលដោយអ្នកស្នើសុំធានារ៉ាប់រង ឬបដិសេធដោយក្រុមហ៊ុន ចំនួនសរុបនៃបុព្វលាភធានារ៉ាប់រងដំបូងត្រូវប្រគល់ឱ្យមកអ្នកស្នើសុំធានារ៉ាប់រងវិញ បន្ទាប់ពីកាត់ចំណាយសមហេតុផលផ្សេងៗ។ នៅពេលអត្ថប្រយោជន៍ដែលមាននៅក្នុងការធានារ៉ាប់រងបណ្តោះអាសន្នត្រូវបានផ្តល់ជូនរួចរាល់ ចំនួនសរុបនៃបុព្វលាភធានារ៉ាប់រងដំបូងដែលបានបង់មិនត្រូវប្រគល់ត្រឡប់មកឱ្យអ្នកស្នើសុំធានារ៉ាប់រងវិញនោះទេ ហើយពាក្យស្នើសុំធានារ៉ាប់រងត្រូវបានមោឃភាពចោល ហើយអត្ថប្រយោជន៍ផ្សេងទៀតក៏មិនត្រូវបានផ្តល់ជូនទៅអ្នកស្នើសុំធានារ៉ាប់រងដែរ។